ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពេញទំហឹង ស្លាប់៣នាក់របួសធ្ងន់២នាក់ នៅបណ្តោយផ្លូវជាតិលេខ១

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្សរងគ្រោះ៥នាក់ ស្លាប់៣នាក់ប្រុសនិងរបួសធ្ងន់២នាក់ស្រីម្នាក់។

កើតហេតុនៅវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥២-៥៣ ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ជនរងគ្រោះ ជិះម៉ូតូមាន៤នាក់ ទី១ឈ្មោះ ចក់ ក្រឹម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ជាអ្នកបើកម៉ូតូ ម៉ាកស្មាសរេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1F-8041(ស្លាប់នៅកន្លែងកើតហេតុ),ទី២ឈ្មោះ ញឹម សុខរ៉ាភេទប្រុស អាយុ១៨ឆ្នាំ មុខកសិករ អ្នករួមដំណើរ(ស្លាប់នៅកន្លែងកើតហេតុ),ទី៣ឈ្មោះ អឿន ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ អ្នករួមដំណើរ (ស្លាប់នៅកន្លែងកើតហេតុ),ទី៤ឈ្មោះ ផន ចាន់ថេន ភេទប្រុស អាយុ១៩ឆ្នាំ(កសិករ) អ្នករួមដំណើរ(របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ) អ្នកទាំង៤នាក់មានទីលំនៅភូមិបារ៉ាយកើត ឃុំបារ៉ាយ ស្រុកព្រៃវែង ខេត្តព្រៃវែង ទិសដៅអ្នកលឿងទៅភ្នំពេញ។

ចំណែករថយន្តអ្នកបើកបររត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ បើកបររថយន្តម៉ាក់សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2A.1741 អ្នករួមដំណើរតាមរថយន្តស្រីម្នាក់(របួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញមុនសមត្ថកិច្ចទៅដល់) ទិសដៅបញ្រ្ចាសគ្នា។

ករណីនេះបណ្ដាលមកពីរថយន្តបើកមកដល់កន្លែងកើតហេតុបានបើកវ៉ារថយន្ត១គ្រឿងដែលនៅពីមុខផុតចម្ងាយប្រហែល១៥ម៉ែត្រ ស្របពេលនោះក៏មានម៉ូតូ១គ្រឿង បើកមកដល់ចំណុចកើតហេតុនេះដែលឃើញនោះមកចំពីមុខក៏បើកគេចទៅខាងឆ្វេងហើយក៏រថយន្តបើកចូលខាង
ស្ដាំវិញក៏បានបុកគ្នាតែម្ដង។

ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់