ព័ត៌មានជាតិ

CNN សុំទោស​កម្ពុជា​រឿង​ផ្សាយ​ថា ប្រាសាទអង្គរវត្ត​ជា​របស់​ថៃ​

​ភ្នំពេញ​៖ កាល​ពី​ថ្មីៗ​នេះ បណ្ដា​អ្នក​ប្រើប្រាស់​បណ្តាញសង្គយមយក្ស​ហ្វេសប៊ុក​នៅ​កម្ពជា បាន​បញ្ចេញ​កំហឹង​ដោយ​រិះគន់​សារព័ត៌មាន CNN យ៉ាង​ចាស់ដៃ​ទៅលើ​កំហុស​ដែល​បាន​ផ្សាយ​ថា ប្រាសាទអង្គរវត្ត​ជា​របស់​ថៃ​។​

Angkor_Wat_W-Seite

​បន្ទាប់ពី​មាន​ប្រតិកម្ម​ជាច្រើន​ពី​មហាជន​កម្ពុជា និង​បរទេស​មួយ​ចំនួន​ទៅ​នឹង​ការចុះផ្សាយ Facebook Page របស់ ទូរទស្សន៍ CNN ថា ប្រាសាទអង្គរវត្ត​ជា​របស់​ថៃ​មក នៅពេលនេះ CNN បាន​ចេញ​មុខ​សុំទោស​កម្ពុជា ជា​ផ្លូវការ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៤​។​

ចុចអានអត្ថបទ៖ អ្នកលេង​ហ្វេ​សប៊ុក​កម្ពុជា ផ្ទុះ​កំហឹង នឹង​សារព័ត៌មាន CNN ចុះផ្សាយ​ថា​អង្គរវត្ត ជា​របស់​ថៃ​

​អ្នកស្រី Ellana Lee អនុប្រធាន និង​ជា​និពន្ធ​នាយក​គ្រប់គ្រង​ប្រចាំ​អាស៊ី ប៉ា​ស៊ី​ហ្វិ​ច​របស់ CNN បានធ្វើការ​សុំទោស​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក​ថោង ខុន តាមរយៈ​អ៊ី​មេ​ល ចំពោះ​កំហុសឆ្គង ដែល​បាន​ចុះផ្សាយ​ខុស ថា ប្រាសាទ​អង្គ​វត្ត​របស់​ថៃ​។​

“​យើង​បាន​ស៊ើបអង្កេត​ពី​បញ្ហា​នោះ​ហើយ​។ វា​កើត​ឡើង​ដោយសារ​កំហុសឆ្គង របស់​អ្នក​បញ្ជូ​ល ហើយ​យើង​បាន​កែសម្រួល​វា​ភ្លាមៗ​ផងដែរ អំឡុង​ពេល​តែ​ប៉ុន្មាន​នាទី​តែប៉ុណ្ណោះ “​។ នេះ​ជា​សំដី​របស់​អ្នកស្រី Ellana Lee បាន​ថ្លែង​នៅក្នុង​អ៊ី​មេ​ល​។​

ចុចអានអត្ថបទ៖ ហេតុផល​ ថៃ យល់​ថា​អង្គរវត្ត​ជា​របស់​ខ្លួន មិនមែន​របស់​កម្ពុជា

​អ្នកស្រី​បាន​បន្តទៀតថា “​តាង​នាម​ឲ្យ CNN ខ្ញុំ​សូម​អភ័យទោស​នូវ​រាល់​ការបំពាន និង​ភ័ន្តច្រឡំ​ដែល​កើត មាន​ឡើង​”​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Facebook Page របស់ CNN International បាន​ចុះផ្សាយ​ជា​ភាសា​អង់គ្លេស​ថា ” Thailand’s Angkor Wat is only no. 6 – so what’s the world’s top landmark?” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​“​ប្រាសាទអង្គរវត្ត​របស់​ថៃ ជាប់​លេខ​៦” ប៉ុន្តែ​ក្រោយ​ម​ក៏បាន​កែ​មក​ជា​របស់​កម្ពុជា​វិញ​៕​

10414498_687432574656640_7308912058070479054_n10463982_687432584656639_4349819375502823462_n

មតិយោបល់