ព័ត៌មានជាតិ

គ្រាន់តែពាក្យប៉េដេសោះ! ដេញកាប់គ្នាផ្អើលភូមិ

កណ្តាលៈ ករណីហិង្សាដោយចេតនា។

កើតហេតុនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង៨យប់ នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ស្រស់ ស្រៀង ហៅចាប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ។ ចំណែកជនសង្ស័យឈ្មោះ មឿន មុំ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល(គេចខ្លួន) ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ឈ្មោះ មៀច ចិន ភេទប្រុសអាយុ១៨ឆ្នាំ ត្រូវជាក្មួយ ឈ្មោះ មឿន មុំ បានសួរឈ្មោះ នន វណ្ណា ភេទប្រុស១៨ឆ្នាំ ថា «បើក អាអិច(គ្រឿងចក្រ) បានប៉ុន្មានឆ្នាំហើយ»? ឈ្មោះ វណ្ណា ឆ្លើយថា«ខ្ញុំ ព្រូទេឈ្មោះ ចិននិយាយទៀតថា៖ ចង់វាយពួកប៉េដេណាស់ ពេលនោះឈ្មោះវណ្ណាឆ្លើយថា៖ ខ្ញុំនឹងហើយ ប៉េដេ» ភ្លាមនោះឈ្មោះចិន បានដេញវាយឈ្មោះ វណ្ណា ពេលនោះឈ្មោះ វណ្ណា រត់ដោយស្រែកឲ្យគេជួយ ស្រាប់តែមានឈ្មោះ ស្រស់ ស្រៀង បានមកជួយឃាត់រំពេចនោះក៏មានឈ្មោះ មឿន មុំ កាន់កាំបិតបុ័ងតោ កាប់ឈ្មោះ ស្រស់ ស្រៀង ចំខ្នងខាងឆ្វេង១កាំបិត រួចគេចខ្លួនបាត់តែម្ដង។

ជនរងគ្រោះបានបញ្ជូនចេញពីមន្ទីរពេទ្យស្អាងបន្ដទៅព្យាបាលនៅមន្ទីរពេទ្យជយ័ជំនះ ខេត្តកណ្ដាល៕

មតិយោបល់