ព័ត៌មានជាតិ

ទៀតហើយ! គ្រោះថ្នាក់ចររាចរណ៍មួយបានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល!

កណ្ដាល: រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១១និង៥០នាទីយប់ ឡើងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡម៉ែត្រ២៣.២៤ បណ្ដាលឲ្យអ្នកថ្មើរជើងម្នាក់បានស្លាប់និងខូចខាតរថយន្ត១គ្រឿង។

នៅមុនពេលកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក តូយូតា LUCIDAពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2G 6693 បើកបរដោយឈ្មោះ ឈួន ឧត្ដម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិចម្ការដូង សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)បានបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ) លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានបុក អ្នកថ្មើរជើងម្នាក់(ភេទប្រុស)បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំពោះសាកសព មិនទាន់ស្គាល់អត្តសញ្ញាណទេ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត។ ចំណែករថយន្តក្រោយកើតហេតុមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេ បានបើកគេចរហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទើបសម្ថកិច្ច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឃាត់រថយន្តនោះបាន ទាំងតៃកុងឡាន ។ ករណីនេះបណ្តាលមកអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានឃាត់ខ្លួនអ្នកបើកបរនិងនាំយករថយន្តមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់