ព័ត៌មានជាតិ

Update៖ ​យុវជនម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែឈប់យកសាំងចាក់ដុតខ្លួន​ឯង ផ្អើលអស់សមត្ថកិច្ច

ភ្នំពេញ: កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១និង៥០នាទីរសៀល មានករណីយុវជនម្នាក់ ចាក់សាំងដុតខ្លួន​ឯង ក្បែរម្ដុំគល់ស្ពានកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភឿក ទូច ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាធូដេ ពណ៌ត្រួយចេក ស្លាកលេខ 1AB-7712 មានកាបូបស្ពាយមួយដាក់ពីមុខមិនដឹងថា មានរឿងអី? ស្រាប់តែឈប់ម៉ូតូនៅកន្លែងកើតហេតុរួចយកសាំង ដុតកាបូបនិងដុតខ្លួនឯង បណ្តាលឲ្យរលួយស្បែក ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាម៕

មតិយោបល់