ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើង១ម៉ោងកន្លះ ដើម្បីដំឡើងបរិក្ខាអគ្គិសនីថ្មី

ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងតាមហ្វេសប៊ុកមុននេះ១០នាទី បានឲ្យដឹងថា “នៅថ្ងៃទី21 ខែឧសភា ឆ្នាំ2016 អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីពីអនុស្ថានីយទី4(GS4-F13,F27) ជាបណ្តោះអាសន្ន រយៈពេល 1ម៉ោង30នាទី ចាប់ពីម៉ោង9:30 នាទីព្រឹក រហូតដល់ ម៉ោង11:00 នាទីថ្ងៃត្រង់ នៅតំបន់មួយចំនួនដែលស្ថិតនៅ (1) ភូមិល្វា សង្កាត់ព្រៃ.ស និងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ (2) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (3) ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការតម្លើងបរិក្ខាអគ្គិសនីថ្មី”

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

edc

មតិយោបល់