ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកុងតឺន័រមានតែក្បាលអត់កន្ទុយបានបុកម៉ូតូ១គ្រឿងខ្ទេចទាំងព្រឹក នៅវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ លើកំណាត់ផ្លូវវេងស្រេង ចំណុចស្តុបផ្លូវចូលទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពឲ្យដឹងថា មានរថយន្តកុងតឺន័រមានតែក្បាលអត់កន្ទុយ១គ្រឿងរបស់ក្រុមហ៊ុនផែស្ងួត តិចស្រ៊ុន បានបុកទៅលើអ្នកជិះម៉ូតូ៣នាក់ម៉ែ និងកូនបណ្តាលឲ្យខ្ទេចម៉ូតូ ចំណែកឯជនរងគ្រោះបានគេចផុតពីគ្រោះថ្នាក់ខាងលើនេះ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តកុងតឺន័រ ពាក់ស្លាកលេខ3C-3310 ក៏បានរត់គេចខ្លួន ហើយសមត្ថកិច្ចមូលដ្ឋានបានមកចុះធ្វើការវាស់វែង ដើម្បីយករថយន្តនិងម៉ូតូទៅរក្សាទុកធ្វើការដោះស្រាយគ្នាជាក្រោយតាមផ្លូវច្បាប់៕
https://youtu.be/FYAlgE8lcwQ
មតិយោបល់