មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០២រោជ ខែ ចេត្រ ឆ្នាំ ជូត ទោស័ក.ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង២១ និង ០០ នាទី នៅចំណុចភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីហិង្សាដោយចេតនា ០១ករណីបានកើតឡើងបង្កដោយ ក្រុមក្មេងទំនើងមួយក្រុមមានគ្នា ចំនួន ០៩ នាក់បានជិះម៉ូតូ៥គ្រឿងប្រដាប់ដោយដាវសាម៉ូរ៉ៃ និង ដំបង មកបង្កររឿងវាយនិងដេញកាប់ មកលើក្រុមជាងផ្ទះ បណ្ដាលឱ្យមានជាងផ្ទះម្នាក់រងរបួស។
ជនរងគ្រោះមានឈ្មោះ ប៉ូយ កែន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងផ្ទះ មានស្រុកកំណើតនៅ ភូមិផ្អារ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។
បច្ចុប្បន្នស្នាក់នៅ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី របួសត្រូវចំខ្នងក្រោមស្លាបប្រចៀវខាងស្តាំប្រវែង ១០cm ជម្រៅ ១cm រងរបួសមធ្យម ។
ក្រុមក្មេងទំនើងបន្ទាប់ពីធ្វើសកម្មភាពបង្កអំពើហិង្សារួច បានបើកម៉ូតូចំនួន ៥គ្រឿង រត់គេចខ្លួនបាត់អស់ រហូតដល់វេលាម៉ោង០៧ និង៣០ នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេម៉ង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ ប្រជាការពារ និងកម្លាំងអាវុធហត្ថស្នាក់ការ សន្តិសុខ764 បានសហការណ៍ចុះស្រាវជ្រាវតាមចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងដែលប្រព្រឹត្តអំពើហិង្សាបានចំនួន០៨ នាក់ រួមមានដូចខាងក្រោម:
១.ឈ្មោះសាន សុខ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិភ្នងមុខរបរកសិករ។
២. ឈ្មោះ ញេវ ថាត ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិភ្នង មុខរបរកសិករ។
៣.ឈ្មោះ ស្រី ក្រុង ភេទប្រុស អាយុ ២០ ឆ្នាំជនជាតិភ្នង មុខរបរកសិករ។
៤.ឈ្មោះ ប្លុល យិន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ។
៥. ឈ្មោះ សាន ធឿន ភេទប្រុសអាយុ ១៤ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ។
៦.ឈ្មោះ ធុន ប្លូន ប្រុស អាយុ១៩ ឆ្នាំ មុខរបរកសិករ។
៧.ឈ្មោះ ខេត លីផូ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ ។
៨. ឈ្មោះប្លុល និន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកសិករ។
ក្មេងទំនើងដែលជា ជនសង្ស័យទាំង ៨ នាក់ខាងលើមានទីលំនៅបច្ចុប្បន្ន រស់នៅភូមិ ពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូបានចំនួន ០៣គ្រឿង រីឯបក្ខពួកវាម្នាក់ទៀតឈ្មោះ ញិក សាលៀ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកបន្តចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕
មតិយោបល់