ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដកហូតថ្នាំញៀនជិត១០កញ្ចប់!

ភ្នំពេញ: ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌឫស្សីកែវ សហការជាមួយនិងនគរបាលប៉ុស្តិ៍ស្វាយប៉ាកធ្វើការឃាត់ខ្លួន ដោយដកហូតបានថ្នាំញៀនចំនួន៩កញ្ចប់ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះទី១មានឈ្មោះ ចន ស៊ីណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ (ជួញដូរគ្រឿងញៀន), ទី២ឈ្មោះ លឹម សុបិន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរជាងរថយន្ត (ប្រើប្រាស់គ្រឿងញៀន), ទី២ ឈ្មោះឡេ មិនជី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) និងជនសង្ស័យទី៤ឈ្មោះ ផា ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិឌូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន)។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាកប៉ុស្តិ៍ស្វាយប៉ាក ធ្វើការសាកសួរ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់