ក្រុងឡុងដ៍៖ នាង Rolene Strauss បវរកញ្ញាអាហ្វ្រិកខាងត្បូង បានទទួលជ័យលាភីបរកវញ្ញាឯក នៅក្នុងការប្រកួតបវរកញ្ញាឯកពិភពលោកឆ្នាំ ២០១៤។
ការប្រកួតបវរកញ្ញាឯក ពិភពលោក លើកទី៦៤ បានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងឡុងដ៍ កាលពីយប់ម្សិលមិញ ដែលមានបវរកញ្ញាមកពី ១២០ប្រទេសចូលរួម ។ គណៈមេប្រយោគ បានសម្រេចជ្រើសរើសឲ្យនាង Rolene Strauss បវរកញ្ញាមកពីអាហ្វ្រិកខាងត្បូង អាយុ ២២ឆ្នាំ គ្រងតំណែងបវរកញ្ញាឯកពិភពលោកឆ្នាំ ២០១៤ ហើយត្រូវបំពាក់មកុដឲ្យដោយ នាង Megan Young បវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៣ មកពីប្រទេស ហ្វីលីពីន ។
នាង Rolene Strauss មិនមែនតែស្អាត តែម្យ៉ាងនោះទេ នាងគឺជាមនុស្សម្នាក់ ដែលឆ្លាតជាងគេនៅក្នុងចំណោមបេក្ខនារីទាំងអស់ ។ នាងគឺជានិស្សិតសិក្សាផ្នែកឱសថនៅក្នុងសាកលវិទ្យាល័យ University of the Free State នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ។
ចំណែកលេខ២ បានទៅលើនាង Edina Kulcsar បវរកញ្ញាមកពីប្រទេសហុងគី្រ (Hungary) និងលេខ៣ បានទៅលើ នាង Elizabeth Safrit បវរកញ្ញា មកពីសហរដ្ឋអាម៉េរិក៕
មតិយោបល់