ព័ត៌មានកីឡា

សម្តីមួយឃ្លានេះ ធ្វើឲ្យអ្នកគាំទ្រ Real Madrid សប្បាយចិត្តបំផុត

តា់មរយ:ការបង្ហាញវត្តមានឲ្យ Real Madrid បាន ៤ រដូវកាលកន្លងមក ខ្សែបម្រើប្រយុទ្ធស្លាប អន្តរជាតិវែល Gareth Bale បានផ្ញើសារមួយឃ្លាយ៉ាងមានន័យជាមួយអ្នកគាំទ្រ Real Madrid ។

ដំណើរចាកចេញ របស់ Gareth Bale ពីក្រុមយក្ស Real Madrid កំពុងតែខិតជិតមកដល់ហើយ ក្រោយការបើកផ្លូវរបស់លោក Zidane។ បើតាម Goal បានឲ្យដឹងថា Bale ហាក់មិនចង់ចាកចេញឡើយ ព្រោះកុងត្រារបស់គេ ត្រូវបញ្ចប់រហូតដល់ឆ្នាំ ២០២២ ឯណោះ។ ក៍ប៉ុន្តែ ការផ្ញើសារដ៍មានន័យមួយ ដែល Gareth Bale ធ្វើឲ្យអ្នកគាំទ្រ Real ទាំងអស់ ពេញចិត្តបំផុតនោះគឺ “ខ្ញុំសប្បាយចិត្តណាស់ នៅ Real Madrid ខ្ញុំពេញចិត្តឈ្នះពានជាមួយ Real Madrid ” នេះគឺជាពាក្យមួយឃ្លាដែល Gareth Bale និយាយនៅក្រោយពួកគេ បានឈ្នះ Champion League កាលពីថ្ងៃអាទិត្យកន្លងមក។

គួរបញ្ជាក់ផងដែរថា Bale បានផ្លាស់ពី Tottenham មកកាន់ Real Madrid កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួនដ៍ខ្ពស់ ៨៥ លានផោន ដែលការបង្ហាញខ្លួន ៤ រដូវកាលកន្លងមក Bale បានជួយឲ្យឈ្នះពាន Laliga ១, Copa de Rey ១, Champion League ៣, UEFA Super Cup ២ និង FIFA Club World Cup ចំនួន ២ លើកជាមួយ Real Madrid ។

មតិយោបល់