ភ្នំពេញៈ រថយន្តពុយសូបើកបញ្ច្រសហាយព្រីតទៅត្រង់បុកផាំងរេគូថប៉ះព្រូសខូចខាតទាំងបីគ្រឿងមិនរបួសមនុស្សឡើយអ្នកបើកពុយសូចុះគេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០រសៀល ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ ចំណុចទល់មុខសាហ្វារីវើលតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
រថយន្តពុយសូដឹកដីពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3A 4410អ្នកបើកថយន្តមិនស្គាល់ឈ្មោះបានចុះពីលើរថយន្តគេចខ្លួនបាត់។ រថយន្តម៉ាកហាយព្រីតពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរ:ភូមិន្ទ 01 2-7872ខូចខាតកំណាត់មុខយ៉ាងដំណំអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះ។
រថយន្តម៉ាក ព្រូស ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AY 8657ខូចខាតចំហៀងខាងស្តាំអ្នកបេីកបរមិនត្រូវបានស្គាល់ឈ្មោះ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថានៅរថយន្តរថយន្តហាយព្រីតនិងព្រូសបានបើកតាមមហាវិថីឈ្នះឈ្នះពីកើតទៅលិចដោយរថយន្តហាយព្រីតបើកខាងមុខខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកពុយសូបេីកបញ្ច្រាសផ្លូវពីលិចទៅកេីតបំណងទៅជើងក៏បុកគ្នាបណ្តាលឲ្យរថយន្តហាយព្រីតវេគូថទៅប៉ះរថយន្តព្រូសដែលបេីកពីក្រោយខូចខាតយ៉ាងដំណំទាំងពីគ្រឿងចំណែករថយន្តពុយសូបែកធុងខ្យល់ទៅមុខលែងរួច។
រីឯអ្នកបេីករថយន្តទាំងបីគ្រឿងមិនរងរបួសនោះទេ។
ក្រោយពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ដោយមើលឃើញខូចខាតធ្ងន់ធ្ងរពេកក៏ទាកទងជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីរងចាំដោះស្រាយជាក្រោយ៕


















មតិយោបល់