បន្ទាយមានជ័យ: អំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ ៤០០០គីឡូក្រាម មី១០០កេះ ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ប៊ីចេង៣០០ថង់តូច និងស័ង្កសី ៣០០សន្លឹក ត្រូវបានក្រុមហ៊ុនOTAGON CAPITAL (Cambodia)Co.ltd និងក្រមហ៊ុន OCTAGON EUROPE (Cambodia)Co.ltd ផ្ដល់ជូនយោធិនពិការ៣១៧(ភ្នំឆ័ត្រ) នារសៀលថ្ងៃទី២០ ឧសភា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ទោ ទុយ ប៊ុនលី នាយកមណ្ឌល៣១៧តេជោភ្នំឆ័ត្របានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦មណ្ឌលបានទទួលបងប្អូនជនពិការឲ្យមករស់នៅចំនួន៤៣៤គ្រួសារ លើផ្ទៃដី១០០០ ហិកតាទាំងដីលំនៅដ្ឋាន និងដីធ្វើស្រែចំការ។
ហើយដើម្បីផ្តល់នូវចំណេះដឹងដល់កូនចៅបងប្អូនយោធិនមណ្ឌលបានស្ថាបនាសាលារៀនមួយខ្នងមាន៦បន្ទប់ដោយចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទី៦មានគ្រូ៤នាក់និងមានសិស្សចូលរៀនចំនួន២១០នាក់ស្រី៨៩នាក់ និងមណ្ឌលសុខភាព១ខ្នង បំពាក់សំភារៈបច្ចេកទេសពេទ្យរួចជាស្រេច។
លោក វាដាគីស កុងស្ទាទីនូស ជនជាតិក្រិច ប្រធានក្រុមប្រឹក្សារក្រុមហ៊ុន OCTAGON CAPITAL (Cambodia)Co.ltd និងក្រមហ៊ុន OCTAGON EUROPE (Cambodia) Co.ltd ថ្លែងថា ក្រុមហ៊ុនជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្រ្តយូរអង្វែង ព្រមទាំងអ្នកវិនិយោគមកពីព្រះរាជាណាចក្រក្រិច នៅកម្ពុជា។
លោកថា ឈានជើងមកទីនេះលើកដំបូង ជាចំនុចចាប់ផ្ដើមប្រកបដោយភាពស្និតស្នាល គោរពស្រលាញ់បងប្អូនយោធិនពិការក្នុងមណ្ឌល ហើយបាននាំអំណោយតិចតួចមកជូនផងដែរ។
ថ្លែងក្នុងឱកាសនោះលោក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការជួរមុខប្រចាំទិស ពាយ័ព្យ បានអំណរគុណ និងកោតសសើរចំពោះទឹកចិត្តដ៏សប្បុរសនេះ និងសង្ឃឹមជឿជាក់ថា ក្រុមហ៊ុននិង ជ្រើសយកទីតាំងនេះអភិវឌ្ឍន៍ កែប្រែជីវភាពបងប្អូនជនពិការយើង ឲ្យមានជីវភាពកាន់តែប្រសើរឡើង៕
មតិយោបល់