ព័ត៌មានជាតិ

កូនថ្លើមខ្មៅ! ផឹកស្រវឹងយកដំបងសំពងក្បាលឪពុកបណ្តាលឲ្យរបួសធ្ងន់ ចំណែកខ្លួនចូលគុក!

ព្រៃវែងៈ លោកអធិការស្រុកព្រះស្តេច បានប្រាប់Post News ថា មានករណីហិង្សាចេតនាដោយកូនប្រុសវាយឪពុក រងរបួសក្បាល ដេរ៥ថ្នេរ។

កើតហេតុនៅវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះរបស់ជនរងគ្រោះឈ្មោះ ផូ អុល ភេទប្រុស អាយុ៥៩ឆ្នាំនៅភូមិ ឫស្សីជុក ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

លោកអធិការបន្តថា ជនសង្ស័យមានឈ្មោះ ផូ វង្ស ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានវាយនិងឈើប្រេងខ្យល់ទំហំ៥ស.ម ប្រវែង៧០ស.ម វាយទៅលើ ឪពុកបង្កើត បណ្ដាលឲ្យរងរបួសក្បាលមួយកន្លែងដេរ៥ថ្នេរ។

លោកអធិការបានបញ្ជាក់ពីមូលហេតុដែលជនសង្ស័យវាយឪពុកបង្កើត ផឹក ស្រាស្រវឹង ហើយតែងតែអុកឡុក ធ្វើបាប ឪពុកម្ដាយជាញឹកញាប់។

បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាន កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់