ព័ត៌មានជាតិ

អាសូរណាស់! ស្ត្រីម្នាក់យកបាយទៅឲ្យអ្នកគង្វាលគោជាអកុសលត្រូវលង់ទឹកអូរស្លាប់

ត្បូងឃ្មុំ: កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីព្រឹក មានឈ្មោះ ណាន ម៉ាសុីតោះ ភេទស្រីអាយុ៣២ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិទី៥ ឃុំស្វាយឃ្លាំង បានយកបាយទៅឲ្យឈ្មោះ ទូច ឡាយ ភេទប្រុសអាយុ៥៧ឆ្នាំ ជាតិខ្មែរ ដែលកំពុងមេីលគោ នៅចំណុចខាងកេីតព្រែកគ្រូស្រួងក្រោយ ភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ដោយបានដេីរឆ្លងទឹកព្រែកចម្ងាយ៤០ម៉ែត្រ មានទឹកជ្រៅ (ដោយកន្លែង) ហេីយក៏បានលង់លិចបាត់ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា វេលាម៉ោង ០៨និង២០នាទីព្រឹក ទេីបសពអណ្តែតឡេីងរកឃេីញ ។
ក្រោយកើតហេតុនគរបាលក៏បានបង្កេីតគណកម្មាការដេីម្បីធ្វេីការត្រួតពិនិត្យសាកសព ដឹកនាំដោយលោក វ៉ា សម្បត្តិ អធិការរងផែនព្រហ្មទណ្ឌ ដោយមានការចូលរួមពី លោកប្រធានមណ្ឌលសុខភាព មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ជំនាញព្រហ្មទណ្ឌ និងបច្ចេកទេស កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងក្រុមគ្រួសារសព ។
ជាលទ្ធផលពិនិត្យឃេីញថា សពឈ្មោះ ណាន ម៉ាសុីតោះ ពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មេីសព្រហ្មទណ្ឌឡេីយ ។
ក្រោយពីធ្វើកោសល្យវិច័្ចយរួច សពត្រូវបានប្រគល់េជូនក្រុមគ្រួសារទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕

 

មតិយោបល់