ព្រះវិហារៈ លោកអធិការស្រុករវៀង បានប្រាប់Post News ថា នៅវេលាម៉ោង១១និ៥៥នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦៤-៦៥ លើផ្លូវលេខ៦២ ស្ថិតក្នុងភូមិរំចេក ឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ បង្កឡើងដោយខ្លួនឯងធ្វើឲ្យរងរបួសមនុស្សចំនួន១១នាក់។
លោកអធិការស្រុករវៀង បានបន្តថា ជនរងគ្រោះទី១ឈ្មោះ ញ៉ុម ព្រឹកភេទប្រុស អាយុ៥៦ឆ្នាំ(បាក់ជើងឆ្វេង) ទី២ឈ្មោះ ហឿន ភេទប្រុស អាយុ៥៦ឆ្នាំ ,ទី៣ឈ្មោះ ភៀង ផាន់ណេត ភេទប្រុស អាយុ២២ឆ្នាំ (បាក់ស្មាស្ដាំ) ,ទី៤ឈ្មោះ ភៀង ផាន់នុត ភេទប្រុស អាយុ១៣ឆ្នាំ (បាក់ដៃ),ទី៥ឈ្មោះ ពុំ ពៅ ភេទប្រុស អាយុ៤២ឆ្នាំ (របួសស្រាល), ទី៦ឈ្មោះ សាំង សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ (រងរបួសស្រាល) ,ទី៧ឈ្មោះ ភៀង ផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ(រងរបួសស្រាល) ,ទី៨ឈ្មោះ ភៀង ផាន់នីភេទប្រុស អាយុ១៩ឆ្នាំ ,ទី៩ឈ្មោះ ភោក ឃាង អាយុ៤៣ឆ្នាំ(រងរបួសស្រាល) ,ទី១០ឈ្មោះ ស៊ុន សុខម៉េង ភេទប្រុស អាយុ៤១ឆ្នាំ(រងរបួសស្រាល) និងឈ្មោះ ស្រ៊ុន អ្នកបើកបររត់គេចខ្លួន។ អ្នកទាំងអស់គ្នារស់នៅភូមិតានឹង ឃុំតានឹង ស្រុកកងមាស ខេត្តកំពង់ចាម។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ធ្វើកំណត់ហេតុ និងនាំយករថយន្តមករក្សាទុក៕
មតិយោបល់