ព័ត៌មានជាតិ

រលំប៉ាន់ណូក្រុមហ៊ុនPepsi សង្កត់រថយន្តកូរ៉ូឡាខ្ទេចទាំងស្រុង!

ភ្នំពេញៈ រថយន្តម៉ាកកូរ៉ូឡា១គ្រឿង ចតនៅចិញ្ចើមផ្លូវក្បែរស្លាកប៉ាន់ណូរបស់ក្រុមហ៊ុន Pepsi បានបាក់បណ្តាលឲ្យសង្កត់រថយន្តរងការខូចខាតស្ទើរទាំងស្រុង និងបាក់បង្គោលភ្លើង១ដើមថែមទៀត តែសំណាងល្អមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៨៩ កែងផ្លូវ៥៦៦ មុខសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ មានខ្យល់បក់ខ្លាំង ហើយគួបផ្សំ និងស្លាកប៉ាន់ណូ មានការចាប់ប៉ូឡុង ខ្លីផងនោះ ក៏បណ្ដាលឲ្យបាក់ សង្កត់រថយន្ត១គ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-7293បណ្ដាលឲ្យខូចខាតដំបូលខាងលើស្ទើរទាំងស្រុង និងបណ្ដាលឲ្យបាក់បង្គោលភ្លើង១ដើមថែមទៀតផង តែសំណាងល្អមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានសួរនាំម្ចាស់រថយន្ត រួចបានណែនាំឲ្យម្ចាស់រថយន្ត ដាក់ពាក្យបណ្ដឹងនៅសាលាសង្កាត់ ដើម្បីដោះស្រាយគ្នា រវាងម្ចាស់រថយន្តនិងក្រុមហ៊ុន៕

មតិយោបល់