កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីជូនដំណឹង ដល់សិស្ស និស្សិត យុវជនទាំងអស់ជ្រាបថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថចំនួន ២៦០នាក់។
ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញទំនាក់ទំនង ទទួលយកឯកសារ (ដោយឥតបង់ប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅតាមទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។
បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារនេះ ត្រូវមានលក្ខណៈសម្បត្ថិ និងលក្ខខណ្ឌដូចមានចែងក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖


មតិយោបល់