ភ្នំពេញៈ រោងចក្រផលិតចំណីរសត្វបានឆាបឆេះ ខណៈដែលក្រុមជាងដែកកំពុងផ្សាដែកបានធ្វើបន្ទប់នៅក្នុងឃ្លាំងក៏បានខ្ទាតធូបផ្សាដែកចូលទៅក្នុងគំនរបាវដែលទុកសម្រាប់ច្រកចំណីសត្វ បង្កឲ្យមានការឆាបឆេះចេញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានជាងផ្សាដែកមួយក្រុមបានចូលមកផ្សាដែកនៅក្នុងរោងចក្រខាងលើ ខណៈដែលកំពុងតែផ្សារក៏បានធ្លាក់កំទេចធូបផ្សាចូលក្នុងគំនរបាវនិងចំណីសត្វដែលផលិតរួចបង្កឲ្យមានការឆាបឆេះចេញជាអណ្តាតភ្លើងភ្លាមៗនោះក៏មានរថយន្តពន្លត់អគ្គិភយ័របស់ស្នងការនគរបាលរាជធានីភ្នំពេញនិងរថយន្តពន្លត់អគ្គិភយ័របស់ក្រុមហ៊ុនស្រាបៀកម្ពុជា និងស្រាបៀGanZbergសរុបចំនួន១០គ្រឿងក្នុងមានចំនួន៦គ្រឿងបានបាញ់ទឹកពន្លត់បាត់រលត់ជាស្ថាពរនៅវេលាម៉ោង៤និង២០នាទី។
បើតាមសម្តីថៅកែរោងចក្រខាងលើមានឈ្មោះMCFARLAND BRENT ROYភេទប្រុសអាយុ៦០ឆ្នាំ ជនជាតិកាណាដា បានឲ្យដឹងថា សម្ភារៈដែលខូចខាតរួមមានផ្លាស្តិចចំនួនកន្លះតោនសំបកបាវចំនួនកន្លះតោនម៉ូទរ័ចំនួន៥គ្រឿងប្រេងកាត២០លិត្រ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជិវិតនណាម្នាក់នោះទេ៕
https://youtu.be/QCWOwiqqDr4
មតិយោបល់