ព័ត៌មានអន្តរជាតិ

អ្នកដំណើរ ១៥ នាក់នៅរស់រានមានជីវិត បន្ទាប់ពីធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា ដឹកមនុស្ស ១២០ នាក់

មីយ៉ាន់ម៉ាៈ ខណៈដំណឹងអំពីការធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា ក្នុងទីក្រុង Dawei ស្ថិតនៅភាគខាងត្បូងនៃតំបន់ Tanintharyi នៅពីល្ងាចថ្ងៃពុធនេះ គឺយ៉ាងហោចណាស់មានអ្នកដំណើរ ១៥ នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបំណែកយន្តហោះនេះ ត្រូវបានគេរកឃើញក្នុងសមុទ្រ Andama។ នេះបើយោងតាមសារព័ត៌មាន mirror ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧។

យន្ដហោះនេះ បានដឹកកម្លាំងយោធា និងក្រុមគ្រួសារចំនួន ១២០ នាក់ នៅវេលាម៉ោង ១ និង៣៦នាទីរសៀល ចេញពីទីក្រុង Myeik ឆ្ពោះទៅកាន់ Yangon ដែលជាទីក្រុងធំជាងគេ ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។

មកទល់ពេលនេះ គេនៅពុំទាន់ដឹងច្បាស់អំពីស្ថានភាពអ្នកដំណើរទាំង ១៥ នាក់ ដែលបានរស់រានមានជីវិត ក្រោយហេតុការណ៍ធ្លាក់នោះ។

គួរបញ្ជាក់ដែរថា ក្រុមយោធាបាននិយាយថា ការធ្លាក់យន្តហោះនេះ ទំនងជាបណ្តាលមកពីអាកាសធាតុអាក្រក់៕

មតិយោបល់