ព្រះសីហនុៈ រថយន្តប្រព័ន្ធសេវាបង្គោលអង់តែនរបស់ក្រុមហ៊ុនទូរសព្ទ Metfone កំពុងតែបើកលើផ្លូវសុខៗ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះ ផ្អើលប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ ហេតុការណ៍អគ្គិភ័យឆេះរថយន្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅមុខរោងចក្រស្រាបៀរអង្គរ នៅម្តុំស្រះទឹក ស្ថិតក្នុងសង្កាត់១ ផ្លូវចុះពីឃ្លាំងលើ ក្រុងព្រះសីហនុ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ក្នុងពេលដែលរថយន្តខាងលើ ត្រូវអគ្គិភ័យឆាបឆេះ គេឃើញអ្នកបើកបរបានបើកទ្វារចុះរួចជិះម៉ូតូឌុបទៅបាត់។ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បាននាំគ្នាដងទឹកក្នុងស្រះយកមកពន្លត់ឲ្យរលត់ជាស្ថាពរ៕



មតិយោបល់