ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធករណីលួចជីរបស់ក្រុមហ៊ុន

ព្រះវិហារ: កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធករណីលួចជីរបស់ក្រុមហ៊ុនចំនួន០៦បេ ស្ថិតនៅចំណុចភូមិឆែបកើត ឃុំឆែមមួយ ស្រុកឆែប ខេត្តព្រះវិហារ។

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបានដឹងថា ដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឈិន ជីន តំណាងរបស់ក្រុមហ៊ុន ទើបកម្លាំងយើងបានចុះទៅឃាត់ខ្លួបុរស២នាក់ខាងលើ ទី១.ឈ្មោះ ឆែម ឌី អាយុ២១ឆ្នាំ រស់នៅភូមិឆែបកើត ឃុំឆែមមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ទី២.ឈ្មោះ ស អួន អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់