ព័ត៌មានសិល្បៈ និងកម្សាន្ត

លោក ហ៊ុយ វណ្ណៈ ស្នើអោយម្ចាស់បំណុល អហោសិកម្មអោយ អ៊ិត សេដ្ឋា

នៅរសៀលថ្ងៃទី៨ មិថុនា នេះ លោកហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើអោយម្ចាស់បំណុល ដែលលោកជំពាក់ជំពិនកាលពីនៅរស់ទាំងអស់ លុបចោលបំណុលរបស់លោក ក្រោមហេតុផលអហោសិកម្ម ដើម្បីអោយវិញ្ញាណរបស់លោកបានស្ងប់។ លោកបានថ្លែងបែបនេះក្នុងពិធីបន្ដផ្ទាល់ស្វែងរកមូលនិធិ ជួយថល់គ្រួសាររបស់លោក អ៊ិត សេដ្ឋា ដើម្បីអោយម្ដាយ និងកូនៗរបស់លោកមានលទ្ធផលទិញផ្ទះមួយកន្លែងនៅភ្នំពេញ និង ដើម្បីសល់មួយចំណែកផ្គត់ផ្គង់លើការសិក្សារបស់កូនៗទាំង៣របស់លោក រហូតដល់កូនពៅលោក មានអាយុ១៨ឆ្នាំ។

លោក ហ៊ុយ វណ្ណៈ និយាយលោក អ៊ិត សេដ្ឋា លោកបានស្លាប់ទៅហើយ ហើយអ្នកនៅរស់ ក៍មិនបានដឹងថាលោកមានជាប់ជំពាក់បំណុលអ្នកណាខ្លះនោះដែរ។ តែលោកស្នើអោយម្ចាស់បំណុលទាំងនោះ អហោសិកម្មអោយលោក ដោយសារតែលោកបានបាត់បង់ជីវិតទៅហើយ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី៨ មិថុនា ក្រុមការងារ CBS របស់លោកតាវ៉ិចទ័រ បានបើកកម្មវិធីបម្តផ្ទាល់ ដើម្បីទទួលជំនួយ ពីសប្បុរសជន ជួយដល់លោក អ៊ិត សេដ្ឋា។ នៅមិនទាន់ដឹងថាជំនួយដែលទទួលបានពីការបរិច្ចាគតាមវីង និង តាមទូរស័ព្ទនៅឡើយទេ តែយោងតាមជំនួយដែលស្តិតក្នុងដៃលោក ហ៊ុយ វណ្ណៈ គឺមានចំនួនជិត១០ម៉ឺនដុល្លារហើយ។

មតិយោបល់