ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង៨ និង១១នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៧ នៅលើផ្លូវជាតិលេខ៥៧បេ ក្រុមទី៨ ភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ស្តារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង2A-9160 មិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូពេញទំហឹង ជិះដោយបុរសម្នាក់ ឈ្មោះ សឿត វិរ័ត្ន អាយុ២០ឆ្នាំ រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ត ក្រោយពេលបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ករណីនេះនគរបាលស្រុកថ្មគោល បានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តនិងម៉ូតូ បានយកទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកថ្មគោល ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់