បាត់ដំបងៈ នៅរសៀលម៉ោង៣ និង៤៥នាទី ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ទី១ ឈ្មោះ អៀង សុឃឿន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិ វត្តរំដួល សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង និងទី២ឈ្មោះ ឃិន វុទ្ឋី ភេទប្រុស អាយុ៣៨ ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិ ផ្កាស្លា សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង។ ក្នុងនោះដកហូតបាន៖ គ្រឿងញៀនម៉ាទឹកកក ចំនួន ៤កញ្ចប់ ទម្ងន់ ៣៧,៩២,គ្រឿងញៀនប្រភេទ កេតាម៉ីន ចំនួន ១០ គ្រាប់កន្លះ, ទូរសព្ទដៃចំនួន ៥គ្រឿង និងអាយផេត ១គ្រឿង, គ្រាប់កាំភ្លើងប្រភេទ៩ មីលីម៉ែត្រ ចំនួន១៨គ្រាប់, គ្រាប់កាំភ្លើងប្រភេទ អាកាចំនួន១៥ គ្រាប់, រថយន្ត ១គ្រឿងម៉ាក មីនិកុបព័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ2Y- 2776 និងឧបករណ៌ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕


មតិយោបល់