កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់។
កើតហេតុថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៥០នាទីយប់ លើកំណត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រ២៦-២៧ នៅចំណុចមុខភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្កាល។

មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1X-7383 បើកបរដោយឈ្មោះ ផេង ធាម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ អ្នកឌុបឈ្មោះ សាន់ សាម៉ន ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរកម្មករ នៅភូមិជាមួយគ្នា របួសធ្ងន់។ ក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) លុះមកដល់ចំណុចកើតហេតុខាងលើបានបុកចំពីក្រោយរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ទឹកក្រូច ពាក់ស្លាកលេខ កណ្តាល3A-0854 ប្រភេទបែន បើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ដែលរថយន្តនេះឈប់ខូចនៅលើទ្រូងថ្នល់ភាគខាងជើង ពុំមានដាក់ចំណាំង អ្វីជាសញ្ញាឡើយ ។

ករណីនេះកម្លាំងជំនាញបានធ្វើរការវាស់វែង ប្រមូលវត្តុតាងយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនិតិវិធី។ អ្នករងគ្រោះត្រូវបានបញ្ជូនទៅពេទ្យសង្គ្រោះបែកចាន ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់