កំពង់ចាមៈ លោកអធិការរងស្រុកជើងព្រៃទទួលផ្នែកចររាចរណ៍បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចររាចរណ៍បានកើតឡើងរវាងរថយន្តក្រុងប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៧ ត្រង់ចំណុចភូមរវៀង ឃុំខ្នុរដំបងស្រុកជើងព្រៃ ខេត្តកំបង់ចាម។
លោកបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ធី ពៅ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ស្លាប់)។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុមានរថយន្តក្រុងមួយគ្រឿងម៉ាកគា ពណ៌ស-ខៀវ ពាកស្លាកលេខ សៀមរាប 3A 2021 របស់ក្រុមហ៊ុនមេនអ៊ិកផ្រែស(Main Express) បើកបរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូម៉ាកស្មាសពណ៌ខ្មៅ បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា ដោយម៉ូតូបត់ឆ្វេងកន្លងសួនមិនប្រុងប្រយ័ត្ន រថយន្តបុកពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់