ព័ត៌មានជាតិ

ពពុះសណ្ដែកមានផ្ទុកសារធាតុគីមី ត្រូវមន្ត្រីជំនាញរកឃើញ

តាកែវៈ យោងតាមផេកវិទ្យុគោកធ្លកខេត្តតាកែវ បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២០២០ ត្រូវនិងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០នេះ មន្ត្រីជំនាញ ក.ប.ប សាខាខេត្តតាកែវ ដែលដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធាន ក.ប.ប ខេត្ត សហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសមត្ថកិច្ច បានចុះពិនិត្យលើគ្រឿង ឧបភោគ បរិភោគមួយចំនួន នៅក្នុងផ្សារធំក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងការចុះពិនិត្យនោះដែរមន្ត្រីជំនាញក.ប.ប បានធ្វើតេសបឋមរកឃើញមានផ្ទុកសារធាតុគីមីប៉ូរ៉ាក់លើប្រភេទទំនិញពពុះសណ្តែកដែលធ្វើអោយអ្នកទិញយកទៅបរិភោគអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ ក្នុង ខណៈ ពេលដែលមុខទំនិញប្រភេទពពុះសណ្តែកនេះកំពុងមានតម្រូវ ការ ខ្ពស់នៅក្នុងរដូវកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះដោយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសបាននាំគ្នាទិញពពុះសណ្តែកដើម្បីយកទៅធ្វើមុខម្ហូបអាហារសំរាប់យកទៅប្រគេនព្រះសង្ឃនៅវត្ត និងបរិភោគអាហារជុំគ្រួសារផងដែរ ។

ជុំវិញការរកឃើញប្រភេទទំនិញពពុះសណ្តែកនេះដែរលោក ប៉ោ លាងគង់ ប្រធានសាខា ក.ប.ប ខេត្តតាកែវ បានអោយដឹងថាពពុះសណ្តែកនេះគឺមន្ត្រីជំនាញយើងបានធ្វើតេស្តរកឃើញថាមានផ្ទុកនៅសាធាតុគីមីបូរ៉ាក់ដែលជាហេតុធ្វើអោយប៉ះពាល់សុខភាពរបស់អ្នកបរិភោគដូច្នេះមន្ត្រីជំនាញរបស់លោកសម្រេចធ្វើការដកហូតពពុះសណ្តែក ដែលដាក់តាំងលក់លើតូបចាប់ហ៊ួយក្នុងផ្សារធំតាកែវ ក្នុងនោះ ដកហូតបានទំនិញពពុះសណ្តែកជិតជាង២០គីឡូក្រាម ដើម្បីយក មកដុះកំទេចចោលផងដែរ ។

មតិយោបល់