ព័ត៌មានជាតិ

រាយឧបករណ៍ឆក់សត្វកណ្តុរ ខ្សែភ្លើងឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែង!

​កណ្ដាល: មានករណីបុរសម្នាក់រាយឧបករណ៍ឆក់សត្វកណ្តុរ បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចប្រឡាយតាសែនតូច ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ប៉ុន រ៉ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានសហការជាមួយលោក មេឃុំ មេភូមិ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យបង្អែកឃុំ និងកម្លាំងជំនាញ ស្រុកមុខកំពូល ចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសពឃើញថា ពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសផ្សេងឡើង គឺជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ ឧបករណ៍ឆក់កណ្តុពិតប្រាកដមែន ហើយបានប្រគល់សពឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់