កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្ដ និងរថយន្តបុកបន្តកន្ទុយគ្នាចំនួន៣គ្រឿង មិនបណ្តាលឲ្យរងរបួសដល់មនុស្សឡើយ។
កើតហេតុថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៤៥នាទីព្រឹក នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ស្ថិតនៅក្នុងភូមិ ខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។


មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ឡិចស៊ីស៤៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង2M-6296 បើកបរក្នុងទិសដៅពីកើតទៅលិចដោយឈ្មោះ ឡៅ ប៊ុនហួត ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង លុះបើកបរមកដល់កន្លែងកើតហេតុបានបុកគូថរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2D -0416 កំពង់បើកបរស្របទិសនៅខាងមុខដោយឈ្មោះ ហៀង ចាន់ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទួលម្កាក់ ឃុំអន្លុងត្នោត ស្រុក្រគរ ខេត្តពោធិ៍សាត់ ស្របពេលនោះក៏មានរថយន្តម៉ាក គ្រេនបឺត ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0186 ប្រភេទរថយន្តក្រុង ក្រុមហ៊ុនឫទ្ធិមុនីបើកបរស្របទិសពីក្រោយបុកគូថរថយន្តឡិចស៊ីសបន្តទៀត អ្នកបើកបរឈ្មោះ កែវ ប៊ុល ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃបាយ ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។


ក្រោយពីកើតហេតុ មធ្យោបាយទាំង៣គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបណ្តោះអាសន្នដើម្បីបន្តនិតិវិធី៕



មតិយោបល់