ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចទូរសព្ទ២គ្រឿងនិងលុយ២ម៉ឺនរៀល

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើ ចូលក្នុងផ្ទះជនរងគ្រោះហើយធ្វើសកម្មភាពលួចទូរសព្ទ២គ្រឿងនិងលុយ២ម៉ឺនរៀល។

ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឡាំ រិទ្ធ អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
ចំណែកស្ត្រីជាម្ចាស់ផ្ទះមានឈ្មោះ ឆាង គន្ធី អាយុ៣២ឆ្នាំ មុខរបរលក់ក្រណាត់ ស្នាក់នៅភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិភ្នំលៀវ ឃុំកំពង់ទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានត្រឡប់មកពីផ្សារមកដល់ផ្ទះលុះមកដល់បានមើលទូរសព្ទនៅក្នុងផ្ទះមិនឃើញក៏ផ្អើលឆោឡោឲ្យអ្នកផ្ទះឡើងទៅជាន់ខាងលើហើយក៏ឃើញជនសង្ស័យនៅលើឡៅតឿក៏នាំគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ប្រភពពីស្ត្រីដដែលបានបន្តថា នៅលើខ្លួនជនសង្ស័យមានទាំងសោម៉ូតូរបស់គាត់ផងដែរហើយបើតាមគាត់គិតគឺជនសង្ស័យបំណងលួចម៉ូតូរបស់គាត់ចេញតែម្តង។ មិនត្រឹមតែប៉ុណ្ណោះជនសង្ស័យបានយកដែកទីបសម្រាប់មួលដោះកងឡានវាយទៅលើប្អូនប្រុសជីដូនមួយរបស់ស្ត្រីខាងលើទៀតផងតែសំណាងល្អបុរសនោះគេចផុត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចូលលួចទូរសព្ទនិងលុយពិតប្រាកដមែនដោយខ្លួនបានធ្វើសកម្មភាព២ដងមកហើយទី១លួចទូរសព្ទគេនៅផ្សារជម្ពូវ័ន្តយកទៅលក់បានលុយ៦០ដុល្លារតែមិនមានអ្នកណាទាន់ទេហើយលើនេះត្រូវគេចាប់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចោមចៅសាកសួនិងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនីតិវិធី៕

https://youtu.be/C_rPjbDyubw

មតិយោបល់