ព័ត៌មានជាតិ

ឆក់បានខ្សែកាបូបគេចខ្លួនបាត់ទុកឲ្យម្ចាស់កាបូបធ្លាក់ពីលេីម៉ូតូដួល ត្រឡប់ត្រឡិនរបួសប៉ោងមុខ

ភ្នំំំពេញ: ស្ត្រីម្នាក់រងរបួសប៉ោងមុខមួយចំហៀងខណ:ដែលកំពុងជិះម៉ូតូឌុបគ្នាជាមួយមិត្តភ័ក្រ វិលមកពីផ្សារ ត្រូវបានក្រុមចោរគ្មានក្តីមេត្តាតាមធ្វើសកម្មភាពឆក់កាបូប តែបោចទាញបានតែខ្សែ ហើយយករត់គេចខ្លួនបាត់ ធ្វើឲ្យស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់កន្ទោក ខណ្ឌកំបូល ។

ស្ត្រីរងគ្រោះមានឈ្មោះ សុខ ជា អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រងរបួសធ្ងន់ ប៉ោងមុខមួយចំហៀង ។ តាមស្ត្រីខាងលើ ឲ្យដឹងថា ក្នុងកាបូបមានលុយជាង៣មុឺនរៀល ត្រូវបានចោរឆក់យកខ្សែកាបូបទៅបាត់ដោយសុវត្តិភាព បន្សល់ទុកតែបូបដាច់ខ្សែកាន់ច្បាមចាប់ជាប់ ។

តាមស្ត្រីជាមិត្តភ័ក្រ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលជិះម៉ូតូ ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AF-1088 ឌុបគ្នាធ្វើដំណើរ តាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ឆ្ពោះទៅផ្ទះ លុះដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យគ្នា២នាក់ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយមកឆក់ទាញខ្សែកាបូបពីជនរងគ្រោះកំពុងជិះខាងក្រោយ ដាច់តែខ្សែ ជនសង្ស័យយកខ្សែជិះរត់គេចទៅបាត់ស្រមោល ស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូ ផ្កាប់មុខ រងរបួសប៉ោងមួយចំហៀង ដៃកាន់ឱបកាបូបជាប់ ហេងវិញលុយក្នុងកាបូបមានជាង៣មុឺនរៀល ចោរយកអត់បាន តែសំណាងអាក្រក់មួយប៉ោងមុខម្ចាស់កាបូប។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិហៅរថយន្តសង្គ្រោះអង្គភាព៧១១ បំរ៉ុងដឹកយកទៅពេទ្យ តែស្ត្រីរងគ្រោះ សុំទៅផ្ទះវិញដោយខ្លួនឯង ក្រុមសង្គ្រោះបានជួយជូតលាងរបួសជូន ហើយជនរងគ្រោះឡើងជិះម៉ូតូកង់បី ទៅដេកស្អំពន្លៃនៅផ្ទះដោយខ្លួនឯង ៕

មតិយោបល់