ព័ត៌មានជាតិ

មុននេះ ខណ្ឌចំការមន និងដូនពេញ ដាច់ភ្លើង

ភ្នំពេញ: អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១០៖០៨នាទីព្រឹក មានករណីលោតដាច់ចរន្តពីអនុស្ថានីយទី២ (GS2-F6A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដូចជា ៖

(1)- មហាវិថីព្រះនរោត្តម ផ្លូវលេខ៤១ ផ្លូវលេខ៣៦០ និងផ្លូវលេខ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន

(2)- ផ្លូវលេខ៣០៦ និងផ្លូវលេខ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន

និង(3)- ផ្លូវលេខ៤១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមអគ្គិសនីកម្ពុជា ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីធ្វើការជួសជុលជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយដែរ៕

មតិយោបល់