កាលពីពេលថ្មីៗនេះ Lenovo បានប្រកាសបង្ហាញនូវម៉ូដែលទូរស័ព្ទដៃថ្មីរបស់ខ្លួនដែលមានឈ្មោះថា Lenovo S2 smartphone នៅ CES ក្នុងទីក្រុង Las Legas។ ត្បិតតែនេះជាដំណឹងដ៏គួរឲ្យរីករាយក៏ពិតមែនប៉ុន្តែសម្រាប់អ្នកដែលនិយមប្រើ Android OS ហាក់មិនសូវសប្បាយចិត្តចំពោះព័ត៌មាននោះទេ។ តើដោយសារតែហេតុអ្វី? នោះគឺមកពី Lenovo S2 ប្រើប្រព័ន្ធដំណើរការ Android 2.3 មិនមែន Android 4.0 ICS ដែលជាប្រព័ន្ធដំណើរការថ្មីចុងក្រោយរបស់ Android។ មានអ្វីបន្ថែមទៀតទេ សម្រាប់ Lenovo S2 នេះ? ប្រាកដជាមាន ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួនរបស់ Lenovo S2៖
– មានអេក្រង់ទំហំ 3.8 អ៊ីង ទំហំ 800 x 480 ភិចសែល
– មានអង្គប្រតិបត្តិការ 1.4 GHz dual-core Qualcomm Snapdragon 8260 processor
– ប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android 2.3
– មានរូបរាង UI ប្រភេទ Lenovo Magic 3.0
– បំពាក់មកនូវការមេរ៉ាកម្រិត 8 មេហ្គាភិចសែល
– មានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 8GB/16GB ព្រមទាំងអាចបន្ថែមបានរហូតដល់ទៅ 32 GB ។ល។
ដើម្បីការពារនូវព័ត៌មាន ឬទិន្នន័យមួយចំនួនផ្ទាល់ខ្លួន Lenovo S2 បានបំពាក់នូវប្រព័ន្ធការពារKernal-Level ហើយសម្រាប់តម្លៃនៅមិនទាន់មានព័ត៌មាននោះទេ។ តាមការឲ្យដឹងបន្ថែម Lenovo S2 នឹងមានលក់នៅលើទីផ្សារប្រទេសចិនមុនគេបង្អស់ បន្ទាប់មកទើបចេញលក់តាមបណ្តាប្រទេស និងតំបន់ផ្សេងៗ៕
មតិយោបល់