បន្ទាយមានជ័យៈ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ នៅវេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ស្ថិតនៅចំណុចខាងលិចផ្នែកសឹករង ក្រុងប៉ោយប៉ែត ចម្ងាយ៥០០ម៉ែត្រ ស្ថិតនៅព្រំប្រទល់ភូមិចាន់គីរី នឹងភូមិទួលពង្រ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ិន ប្រាក់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោៈឲ្យឈប់ រួចហើយក៏ធ្វើសកម្មភាពវាយចំនួន៣ដៃ ហើយចាប់សម្រាតសំពត់ និងចាប់ហែកខោក្នុងអស់ ដោយមិនមានឱកាសយូរ និងភ័យផង ជនសង្ស័យបានសម្រេចរត់គេចខ្លួនទាំងមិនទាន់សម្រេចបំណង ក៏ត្រូវកម្លាំងអាវុធហត្ថចាប់បាន។
បច្ចុប្បន្ន ជនសង្ស័យល្មោមកាម ត្រូវកម្លាំងអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់