ព័ត៌មានជាតិ

ផឹកពេក រហូតដេកស្លាប់ក្បែរម៉ុងខ្មោចឪពុក!..

កណ្តាល: បុរសម្នាក់ ផឹកស្រាស្រវឹង រហូតខ្យល់គរដេកស្លាប់នៅក្បែរម៉ុងខ្មោចឪពុក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោយផ្ទះស្ថិត ក្នុងភូមិកណ្តាលកោះធំ ឃុំកោះធំ(ក)ស្រុកកោះធំ ខេត្តកណ្តាល ។

សាកសពជនរងគ្រោះមានឈ្មោះ រិទ្ធ ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងប៉ះកង់រថយន្តនៅភ្នំពេញ ស្នាក់នៅភូមិ កណ្តាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្ត កណ្តាល ។ នៅជុំវិញកន្លែងកើតហេតុ មានទ្រនាប់ជើង១ គូ ជារបស់ជនរងគ្រោះ សំបកដបទឹកសុទ្ធ១ កញ្ចប់បារី MEVIUS ១ និងទូសព្ទIPhone4១គ្រឿង និងកាសនៅជាប់ខ្លួន។

មុនពេលកើតហេតុ ជនរងគ្រោះបានចេញមកពីភ្នំពេញមកស្រុកដើម្បីធ្វើ បុណ្យប្រាំ៧ថ្ងៃ ឲ្យជីតានៅក្នុងភូមិ បន្ទាប់មកជនរងគ្រោះបានផឹកស្រាស្រវឹងរវើ រវាយហើយដើរមកផ្ទះ រួចចេញទៅខាងក្រោយផ្ទះនិងបាននិយាយទូរសព្ទ ទៅកាន់បងថ្លៃឈ្មោះ ជៀប មាស នៅឯខេត្ត កំពង់ស្ពឺថា ព្រឹកបងឯងចាំមកធ្វើបុណ្យសពឲ្យខ្ញុំផងហើយ ក៏បាត់សម្លេង តាមទូរសព្ទទៅ លុះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ម៉ោងកើតហេតុខាងលើ លោកមេភូមិ ឈ្មោះ ប៉េង ហ៊ បានមកពីចងគោ ហើយបានវិលត្រឡប់មកផ្ទះ វិញបានឃើញសពជនរងគ្រោះដេកស្លាប់នៅក្បែរម៉ុងខ្មោច តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់