ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន!

ភ្នំពេញ: កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ចុះល្បាត
ការពារក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស បានប្រទះឃើញជនសង្ស័យម្នាក់ឆែរឆេររកឃើញ នៅជិតខ្លួនជនសង្ស័យ មានថ្នាំញៀចំនួន៣កញ្ចប់ថង់តូច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខក្លឹប មិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពប័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ សុខ ហ័ស្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងកងអន្តរាគមន៍នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ
បានធ្វើការជិះល្បាតការពារក្នុងភូមិសាស្ត្រស្មុក
ស្មាញ លុះជិះមកដល់កន្លែងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យខាងលើ ឈរនៅកន្លែងងងឹត ទើបកម្លាំងមានការសង្ស័យបានហៅឲ្យឈប់ហើយធ្វើការត្រួតពិនិត្យឆែកឆេរនៅខ្លួនមិនឃើញអ្វីនោះទេ ក្រោយមកសមត្ថកិច្ចយើងបាន
បញ្ចាំងពិលដើររកជុំវិញកន្លែងជនសង្ស័យឈរ
ក្រោយមក សមត្ថកិច្ចយើងរកឃើញថ្នាំញៀនប្រភេទ
ម៉ាទឹកកកនៅជាប់និងបង្គោលភ្លើង ទើបសមត្ថកិច្ចយើងបានឃាត់នាំខ្លួនមកកាន់ផ្នែកជំនាញ់ខណ្ឌតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងឃាត់ខ្លួននាំមកកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសុំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមច្បាប់៕

មតិយោបល់