ព័ត៌មានជាតិ

រថយន្តភ្លៅប្រាំពន្លះរថយន្តក្រុង របួសធ្ងន់ស្រាល២០នាក់!

បាត់ដំបងៈ ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើងបណ្ដាលមកពីរថយន្តបង្កបើកបរមិនប្រកាន់ស្ដាំ ជ្រុលទៅបុករថយន្តមួយទៀត បង្កឲ្យមានអ្នករងរបួសធ្ងន់ស្រាល២០នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុម១៤ ភូមិអូសទូក
ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍នេះ បានបណ្ដាលឲ្យមានអ្នករងរបួសរហូតដល់ទៅ២០នាក់ ក្នុងនោះដែររបួសធ្ងន់១២នាក់(ស្រី) និងស្រាល៨នាក់(ប្រុស)។

ប្រភពដដែលបានបន្តថា ហេតុការនេះកើតឡើងដោយសារ រថយន្តភ្លៅប្រាំបើកបរមិនប្រកាន់ស្តាំ ជ្រុលទៅបុកជាមួយរថយន្តក្រុមហ៊ុន លី ហុង ដឹកអ្នកដំណើរក្នុងទិសដៅបញ្រ្ចស់គ្នា បណ្ដាលឲ្យមានអ្នករងរបួសសរុប២០នាក់ធ្ងន់១២នាក់ ស្រាល៨នាក់ និងបានបណ្ដលឲ្យរថយន្តទាំងសងខាងខូចខាត៣០ ភាគរយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យនិងវាស់វែង ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕


មតិយោបល់