ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក សេង គន្ធ អភិបាលរង និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយក្រុមកីឡាករទូកង ដែលមានទីតាំងនៅវត្តវត្តពូនភ្នំ និងវត្តភ្នៀតសិម្ពលី។ តាមការបញ្ជាក់របស់លោក ហែម ដារិទ្ធិបានឲ្យដឹងថា ទូកសំរាប់ចេញទៅប្រកួតថ្នាក់ជាតិឆ្នាំនេះមានចំននួន ៣ គឺ ទី១ វត្តភ្នៀតសិម្ពលី “ខណ្ឌពោធិ៍សែនជ័យបារមីមានរិទ្ធិ” ទទួលបានការឧបត្ថម្ភពីសម្តេចសេនាវិបុលសេនាភក្តី សាយ ឈុំ ។ ទី២ វត្ត ពូនភ្នំ “នាគរាជខណ្ឌពោធិ៍សែនជ័យ” ទទួលបានការឧបត្ថម្ភពីលោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ និងទី៣ ទ្រនំជ្រឹង “ប្រជាកាពារខណ្ឌពោធិ៍សែនជ័យ សុខាមានរិទ្ទ” ទទួលបានការឧបត្ថម្ភពី ឯកឧត្ត សរ សុខា។
ជាមួយគ្នានេះដែរ លោក ហែម ដារិទ្ធិ បានមានប្រសាសន៍ដោយផ្តាំផ្ញើដល់ក្រុមកីឡាករទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវរួបរួមសាមគ្គីជាឆ្លុងមួយ ហើយអ្វីដែលសំខាន់គឺការគោរពវិន័យ ដើម្បីទទួលបាននូវភាពជោគជ័យ និងនាំជ័យជំនះនេះជូនមកខណ្ឌពោធិ៍សែនជ័យសម្រាប់ព្រះរាជពិធីបុណ្យអ៊ុទូកឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះលោក ហែម ដារិទ្ធិ បានឧបត្ថម្ភដល់ក្រុមកីឡាករទាំង៣ក្រុម ដោយមួយក្រុមៗទទួលបាន ថវិកា ១លានរៀល ខោអាវ (អ៊ុំទូក) ២០០ កំប្លេរ និងអង្ករ ២តោន។
ក្នុងនាមក្រុមកីឡាករ សូមថ្លែងអំណរគុណយ៉ាងពន្លឹកចំពោះលោក ហែម ដារិទ្ធិ និងលោក សេង គន្ធដែលបាន យកចិត្តទុកដាក់ចុះសំណេះសំណាលដោយផ្ទាល់ ជាពិសេសបានជួយទំនុកបំរុងគ្រប់យ៉ាងដល់ក្រុមកីឡាករ ទាំង ៣ក្រុម៕
មតិយោបល់