ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចឃាត់ខ្លួនម៉ែយ៉ែម៣នាក់ ពាក់ព័ន្ធករណីនាំក្មេងស្រីៗឲ្យដេកជាមួយភ្ញៀវ

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដោយមានការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក ចាន់ កិតិខុម ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឲ្យធ្វើការបង្ក្រាបករណី ដែលម៉ែយ៉ែម៣នាក់ នាំក្មេងៗឲ្យទៅរួមភេទជាភ្ញៀវ ក្នុងនោះក៏មានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យលោក វរសេនីយ៍ត្រី ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វើការបង្ក្រាប់ជាក់ស្ដែង ។ ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ ថន ស៊ីនួន អាយុ៤៣ឆ្នាំ,ទី២ឈ្មោះ ណល ស័ក្ខ អាយុ៣៩ឆ្នាំ និងទី៣ ឈ្មោះ ងួន គឹមស្រួវ អាយុ៣៦ឆ្នាំ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ពេលដែលទៅដេកជាមួយម្ដង បាន២០ដុល្លារទៅ៣០ដុល្លារ ហើយដកឲ្យមេខ្យល់ ៥ដុល្លារទៅ១០ដុល្លារ តែបើពេលខ្លះភ្ញៀវឲ្យ៥០ដុល្លារ នោះមេខ្យល់ដកយក២០ដុល្លារ។ ជនរងគ្រោះបានបន្តឲ្យដឹងបន្ថែមទៀតថា ខ្លួនទើបតែស្រ្តីសង្ស័យ(មេខ្យល់) ហៅឲ្យដេកជាមួយភ្ញៀវបានជាង១ឆ្នាំប៉ុណ្ណោះ។

បច្ចុប្បន្នស្រី្តសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះត្រូវបាននគរបាលទាក់ទងខាងសង្គមកិច្ចដើម្បីអប់រំ៕

មតិយោបល់