បច្ចុប្បន្ននេះ កម្មវិធី Office Word និង Excel មានសារៈសំខាន់ណាស់ ក្នុងការសម្រួលដល់កិច្ចការងារការិយាល័យទូទៅ ឬការងារផ្នែករដ្ឋបាលគ្រប់ជាន់ថ្នាក់។ ចំពោះ ប្រិយមិត្តដែលមានបំណងចង់សិក្សាកម្មវិធីទាំង ២ នេះស្រាប់ គួរទាញយកសៀវភៅ Word និង Excel ជាភាសាខ្មែរ មកសាកល្បងសិក្សាដោយខ្លួនឯង ជាមុនសិន មុននឹងទៅចុះឈ្មោះរៀនតាមសាលានានា ប្រសិនបើមិនចង់ចំណាយថវិការច្រើននោះទេ។ ដោយសារតែ មេរៀន Word និង Excel មិនសូវជាមានភាពស្មុគស្មាញណាស់ណាទេ ថែមទាំង អាចស្រាវជ្រាវនៅលើបណ្ដាញអ៊ិនធើណែតបន្ថែមបានទៀតផងដែរ។
@ចុចដោនឡូដ សៀវភៅកម្មវិធី Word | Excel ជាភាសាខ្មែរ
គួរបញ្ជាក់ដែរថា ទោះបីជា អ្នកមិនមានទាន់មានតម្រូវការប្រើប្រាស់មុខជំនាញទាំង ២ នេះនាពេលឥឡូវក្ដី ក៏លោកអ្នកគួរតែ រៀនយកអំពីមូលដ្ឋានគ្រឹះកម្មវិធី Word និង Excel ចាប់ពីឥឡូវនេះដែរ ព្រោះថា ពួកវាគឺជាកម្មវិធីរដ្ឋបាល ដែលគ្រប់ស្ថាប័នការងារ ត្រូវការមិនអាចខ្វះបានឡើយ៕
មតិយោបល់