ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជាអ្នកបិតគូទ២នាក់ បន្ទាប់ពីបក្សពួកធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច

ភ្នំពេញៈ នារីម្នាក់ ត្រូវបានក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងបានមកធ្វើសកម្មភាពឆក់កាបូបបានសម្រេច អ្នកឆក់រួចខ្លួនអ្នកបិតគូទ២នាក់ត្រូវសមត្តកិច្ចឃាត់ខ្លួននិងឆែកឃើញថ្នាំញៀនមួយកញ្ចប់ធំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវអែ៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានធ្វើដំណើរនៅផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានក្រុមជនសង្ស័យ បានជិះម៉ូតូ២គ្រឿងបានមកធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយក៏ស្រែកឆោឡោផ្អើលសមត្ថកិច្ច ចាប់បានអ្នកបិតគូទ២នាក់និងអ្នកឆក់រួចខ្លួន ហើយឆែកឃើញថ្នាំញៀនមួយកញ្ចប់ធំនិងឃាត់បានម៉ូតូម៉ាកឡេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CE-9112មួយគ្រឿង។

ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចនាំយកមកសាកសួរនៅប៉ុសិ៍នគរបាលស្រះចក និងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់