ព័ត៌មានជាតិ

ហាយឡែនឌ័រ ត្រូវកុងតឺន័រស៊ីអស់ថ្ពាល់មួយចំហៀង..!

ភ្នំពេញៈ បុរសម្នាក់ដែលគេដឹងថាជាមន្ត្រីយោធា បានបើករថយន្តម៉ាកហាយឡែនឌ័រក្នុងទិសដៅពីកើតទៅលិច ដែលដឹកប្រពន្ធនឹងកូនផងដែរនោះត្រូវបានរថយន្តកុងតឺន័រមកពីក្រោយក្នុងទិសដៅស្របទិសគ្នានោះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តហាយឡែនឌ័ររេចង្កូតឡើងឆ្វេងបន្តិចបណ្តាលឲ្យរថយន្តកុងតឺន័រ មកពីក្រោយបណ្តាលឲ្យប៉ះទ្វាក្រោយប៉ែកខាងឆ្វេងបណ្តាលឲ្យរថយន្តទាំងគៀបជាប់គ្នាតែម្តង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខនឹងសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយរថយន្តជនរងគ្រោះម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ខម2-2876ដែលបើកបរដោយបុរសម្នាក់វ័យប្រហែល៥៥ឆ្នាំដែលជាមន្រ្តីយោធាផងនោះ រីឯ រថយន្តបង្ក ជារថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ3D-4930 បើកបរដោយបុរសម្នាក់វ័យប្រហែល ៤០ឆ្នាំ ក្នុងទិសដៅស្របគ្នា ក្នុងហេតុការណ៍នេះពុំបង្កឲ្យនណារម្នាក់រងរបួសឡើយ។

ដោយភាគគីទាំងសងខាង ធ្វើការសម្រេចចិត្ត សម្របសម្រួលគ្នានៅនឹងកន្លែងកើតហេតុតែម្តង ក្នុងការសម្របសម្រួលនោះអស់រយៈពេលប្រហែល៤០នាទី ទើបត្រូវគ្នា ដោយរថយន្តកុងតឺន័រព្រមសងជាសាច់ប្រាក់ទៅឲ្យរថយន្តហាយឡែនឌ័រ ដើម្បីយកទៅជួសជុលរថយន្តរបស់ខ្លួនដែលខ្លួនបានស្នើសុំ រួចមកភាគគីទាំងសងខាងក៏ចែកផ្លូវគ្នារៀងៗខ្លួនបាត់ទៅ៕

មតិយោបល់