ព័ត៌មានជាតិ

Update៖ចុមផ្អើលពេញមុខពេទ្យរុស្ស៊ីទាំងយប់! គ្រោះថ្នាក់ចរាចរណ៍សោះបែរជាស្រែកថាចោរ…

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជិះម៉ូតូទៅបុកពីក្រោយរថយន្តឡិចស៊ីស រួចព្យាយាមបើករត់ តែត្រូវម្ចាស់រថយន្តស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនឹកស្មានថាជាករណីចោរកម្ម ក៏នាំគ្នាព្រួតវាយយ៉ាងចាស់ដៃទើបដឹងថា ជាករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុនោះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1003 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវខាងលើ លុះបានដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលល្បឿនទៅបុកពីក្រោយរថយន្តម៉ាកឡិចស៊ីស៤៧០ ពាក់ស្លាកលេខ ភ្នំពេញ2F-7957 បណ្តាលឲ្យរងការខូចខាត រួចព្យាយាមបើករត់ជាហេតុធ្វើឲ្យអ្នកបើកបររថយន្តខាងលើខឹងសម្បារ ក៏ស្រែកឆោឡោថាជាចោរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំស្មានថាជាករណីចោរកម្ម ក៏នាំគ្នាស្ទាក់ព្រួតវាយយ៉ាងចាស់ដៃរហូត រហែកអាវ និងបែកមុខបែកមាត់តែម្តងរហូតផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការសួរនាំភាគីទាំងសងខាងទើបដឹងថា ជាករណីគ្រោះថ្នាក់ចរាចរណ៍តែស្រែកថាជាចោរៗបែបនេះទៅវិញ៕

មតិយោបល់