កំពតៈ រថយន្តលុស៊ីសមួយគ្រឿង បានបើកក្នុងល្បឿនលឿនទៅបុករះរថយន្តទីកូមួយគ្រឿង រ៉ឺម៉កម៉ូតូកង់បី១គ្រឿង និងម៉ូតូមួយចំនួនទៀត នៅតាមបណ្ដោយផ្លូវក្បែរមាត់ព្រែកកំពង់បាយ កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ក្នុងក្រុងកំពត ខេត្តកំពត។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តលុចស៊ីស មួយគ្រឿងបើកយ៉ាងលឿនស្ទុះទៅបុករថយន្តទីកូនៅក្បែរមាត់ព្រែកកំពង់បាយ ហើយជ្រុលទៅបុករះរ៉ឺម៉កកង់បី និងម៉ូតូមួយចំនួនទៀត បណ្ដាលឲ្យមនុស្សមួយចំនួនរងរបួស រួចត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
រហូតមកដល់ម៉ោងនេះ Post News នៅមិនទាន់ទទួលបានការបញ្ជាក់ពីមន្ត្រីមានសមត្ថកិច្ចខេត្តកំពត ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះនេះនៅឡើយទេ។ ព័ត៌លម្អិតនឹងផ្សាយជូនពេលក្រោយ៕
មតិយោបល់