ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹក មានចងដែកលួសនៅចង្កេះ ជាមួយនឹងកង់

ស្វាយរៀង: (ព័ត៌មានបឋម) កាលពីវេលាម៉ោង១០ និង២០ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ មានករណីពលរដ្ឋប្រទះឃើញសពបុរម្នាក់ អណ្តែតទឹក ដោយមានចងដែកលួសនៅចង្កេះ ជាមួយនឹងកង់ ក្បែរគល់ស្ពានតាហោ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ភ្លាមៗផងដែរ សមត្ថកិច្ចនៅមិនទាន់អាចកំណត់បានទេថា ជាករណីអ្វីពិតប្រាកដនោះទេ។

ដោយការសន្និដ្ឋានបឋម គឺជនរងគ្រោះ អាចជិះកង់ធ្លាក់ចូលទឹកទន្លេ បណ្ដាលឲ្យលង់ទឹកស្លាប់តែម្តង៕

មតិយោបល់