ព័ត៌មានជាតិ

រថយន្តដឹកទំនិញវាក់នឹងកុងតឺន័រ បះជើងទ្រមេឃ

ព្រះសីហនុ: សេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News នៅខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៩៖៣០នាទី យប់ថ្ងៃទី២១ ខែឧសភាម្សិលមិញ មានរថយន្តដឹកទំនិញមួយគ្រឿង បានក្រឡាប់បះជើងទ្រមេឃ ព្រោះតែវាក់នឹងរថយន្តកុងតឺន័រ។

សេចក្ដីរាយការណ៍បន្តថា ខណ:រថយន្តដឹកទំនិញកំពុងបើកបរក្នុងល្បឿនលឿនធម្យមមកដល់ចំណុចស្រុកកំពង់សិលា សម្រាប់តែវាក់នឹងរថយន្តកុងតឺនរ័មួយគ្រឿង ដែលខូចនៅកណ្តាលផ្លូវលើកំណាត់ផ្លូវជាតិលេខ៤ ក៏បត់គេច ប៉ុន្តែទំនងជ្រុលចង្កូត ក៏ក្រឡាប់បះជើងតែឯង។ ក្នុងហេតុការណ៍នេះ មិនមានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ៕

photo_2016-05-22_08-37-18 photo_2016-05-22_08-37-23

មតិយោបល់