ព័ត៌មានជាតិ

ស្នាមក្រចកនៅលើមុខជាច្រើនកន្លែង ព្រោះរឿងប្រច័ណ្ឌ

ភ្នំពេញៈ ស្ត្រីម្នាក់មានស្នាមក្រចកនៅលើផ្ទះមុខជាច្រើនកន្លែងព្រោះស្ត្រីម្នាក់ទៀតប្រច័ណ្ឌប្តីជាមួយនាងហើយធ្វើសកម្មភាពចាប់បោចសក់និងខ្វាលើមុខនាង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរី ប៊ុន ហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ប៉ុល សាម៉េត អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកលក់បាយស្នាក់នៅក្នុងបុរីខាងលើ។ ចំណែកស្ត្រីដែលរងការចោទប្រកាន់ថាខ្វាមុខនាងនោះមានឈ្មោះហឿនអាយុជាង៤០ឆ្នាំរួមទាំងស្ត្រីម្នាក់ទៀតជាប្អូនស្ត្រីដែលរងការចោទនោះមិនត្រូបាស្គាល់អាយុនិងឈ្មោះនោះទេគ្រាន់តែដឹងថាអ្នកទាំង២ក៏ស្នាក់នៅក្នុងបុរីប៊ុនហួរដែរ។ ចំណែកបុរសដែលត្រូវជាប្តីស្ត្រីរងកាចោទនោះមិនត្រូវបានស្គាល់ឈ្មោះឡើយគ្រាន់តែដឹងថាគាត់មានអាយុ៥២ឆ្នាំមានមុខរបរជាអ្នករត់ម៉ូតូឌុប។

ប្រភពពត៌មានពីស្ត្រីរងគ្រោះបានឱ្យដឹងថានៅមុនពេលកើតហេតុរូបនាងនិងប្អូនស្រីរាបអានគ្នាម្នាក់ទៀតកំពុងអង្គុយសុខៗនៅក្បែរកន្លែងអ៊ុតសក់ស្រាប់តែស្ត្រីឈ្មោះហឿនបានមកចាប់បោចសក់នាងទាញត្រឡប់ត្រឡិននិងបានយកដៃខ្វាមកលើផ្ទះមុខរបស់នាងបណ្តាលឱ្យរងរបួសនៅលើផ្ទះមុខដោយសាក្រចកជាច្រើនកន្លែងមិនត្រឹមតែប៉ុណ្ណោះប្អូនស្រីរបស់ជនបង្ករបានយកដើមអំពៅវាយមកលើក្បាលរបស់នាងទៀតផង។

ស្ត្រីដដែលបន្តថារូបនាងជាស្ត្រីមេម៉ាយកូន៣ហើយពេលកន្លងមកបុរសជាប្តីស្ត្រីបង្ករធ្លាប់សុំស្នេហ៍នាងដែរតែនាងមិនព្រមទេព្រោះបុរសនោះមានប្រពន្ធរួចហើយខ្លួនមិនចង់មានរឿងទេតែមិនដឹងយ៉ាងមេចបានជានាប្រច័ណ្ឌដល់ថ្នាក់ហ្នឹង។

ក្រោយពេលកើតហេតុស្ត្ររងគ្រោះបានទៅកាន់នគរបាលប៉ុស្តិ៍ចោមចៅដើម្បីឲ្យជួយរកខុសរកត្រូវជូននាង៕

https://youtu.be/wPsmUUyovjQ

មតិយោបល់