តាកែវៈ លោកអធិការស្រុកគិរីវង់ បានប្រាប់ Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅខាងមុខធានាគារស្ថាបនា លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រ១៦-១៧ ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ករណីនេះគឺកើតឡើងរវាងរថយន្តនិងម៉ូតូ ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នាពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
https://youtu.be/tRpPeaWuwv8
មតិយោបល់