ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា មានករណី បុរសចំណាស់ម្នាក់ ធ្វើអត្តឃាតចងក សម្លាប់ខ្លួន។
កើតហេតុនៅវេលាម៉ោងប្រហែល៩ និង៣០នាទីព្រឹក ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងព្រៃខាងត្បូងផ្ទះជនរងគ្រោះ នៅភូមិជរ័ម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សាកសពឈ្មោះ ឡេង ចន ហៅចឹម អាយុ៥៣ឆ្នាំ មានប្រពន្ធឈ្មោះ ង៉ែត ម៉ាប់ អាយុ៤៩ឆ្នាំ មានកូនចំនួន ៥ នាក់ស្រី២ នាក់។
លោកអធិការស្រុកបានបញ្ជាក់ពីមូលហេតុនៃការធ្វើអត្តឃាតនេះ ដោយសារតែជនរងគ្រោះមានជំងឺប្រចាំកាយ។
ក្រោយការពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់